
សញ្ញាណទាំង៣ ដែលធ្វើឲ្យអ្នកវិនិយោគខុនដូ ទឹកភ្នែក
យោងតាមការស្រាវជ្រាវរបស់ business Cambodia កន្លងមក យើងរកឃើញពីបញ្ហារបស់អ្នកវិនិយោគស្រដៀងៗគ្នា ដែលធ្វើឲ្យគាត់វិនិយោគលើខុនដូ ទឹកភ្នែក ពោលមិនមែនដោយសារគម្រោងរបស់គេមិនល្អនោះទេ ប៉ុន្តែដោយសារ ៣កត្តាខាងក្រោម៖
១. ជឿលើភ្នាក់ងារអចលទ្រព្យខ្វះវិជាជីវៈ
ក្នុងបទសម្ភាសមួយ លោក អ៊ិន សីហា នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន VTrust Appraisal លើកឡើងស្រដៀងនេះដែរ។ លោកថា “ពិតណាស់កំហុសឆ្គងដ៏សាមញ្ញបំផុតដែលអ្នកអភិវឌ្ឍន៍ អចលនទ្រព្យជួបប្រទះគឺនៅពេលដែលទីផ្សារកម្ពុជាផ្លាស់ប្តូរឆាប់រហ័សពេក។ មុនពេលការចាប់ផ្តើមគម្រោងណាមួយដែលការសិក្សាលទ្ធភាពដែលអាចជោគជ័យគឺសំខាន់ខ្លាំងណាស់។ ហើយពួកគេត្រូវទទួលយកអនុសាសន៍ពីភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈ។”
២. មិនបានរៀបចំផែនការហិរញ្ញវត្ថុ
នេះគឺជាកំហុសឆ្គងដ៏ធំបំផុតដែលវិនិយោគិនបង្កើតឡើងគ្រាន់តែអ្នកមានលុយសល់ច្រើននៅក្នុងគណនីធនាគាររបស់អ្នកបន្ទាប់ពីទិញអចលនទ្រព្យមិនមានន័យថាអ្វីគ្រប់យ៉ាងត្រូវបានបង់រួចរាល់ទាំងស្រុងនោះទេ។
វិនិយោគិនមួយចំនួនគិតថាការចំណាយបញ្ចប់បន្ទាប់ពីការទិញអចលនទ្រព្យនេះតាមភាពជាក់ស្តែងការចំណាយចាប់ផ្តើមមានជាប់ជានិច្ច។ នេះគឺជាមូលហេតុដែលផែនការថវិការត្រឹមត្រូវនឹងធ្វើឲ្យអ្នករឹងមាំនៅក្នុងទីផ្សារដោយសារអ្នកដឹងច្បាស់ពីប្រាក់ដែលអ្នកមានដឹងថានឹងត្រូវចំណាយលើអ្វីខ្លះ និងដឹងថាអ្នកអាចមានទទួលបានផលចំណេញប៉ុន្មាន។
៣. ទិញតាមគេ
ការទិញតាមគេ គឺជាសញ្ញាណ គ្រោះថ្នាក់បំផុត នៅពេលដែលអ្នកវិនិយោគ មិនបានសិក្សាពីគម្រោងនេះច្បាស់លាស់ ប៉ុន្តែ ពួកគាត់លឺតែគេថា លឺតែគេនិយាយថាល្អបែបនេះ ល្អបែបនោះ បានធ្វើឲ្យគាត់លង់ក្នុង ចង្វាក់នៃការទិញគ្មានមូលដ្ឋាន។ ម្យ៉ាងវិញទៀត នៅពេលដែលគាត់ជ្រួលជ្រើមទិញតាមគេ បន្ទាប់មក ទៅព្រឹក្សាជាមួយភ្នាក់ងារដែលមិនច្បាស់ពីពត៌មាន នឹងធ្វើឲ្យ គ្រោះថ្នាក់កាន់តែធំ។